កងទ័ពអ៊ីស្រាអែលសម្លាប់ឥស្សរជនកំពូលរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ខ្លួនបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ហ្កាហ្សាកាលពីសប្តាហ៍កន្លងទៅនេះ។

IDF បានកំណត់អត្តសញ្ញាណបុរសម្នាក់នោះថាជា មូហាម៉ាត់ អាប អាល់ អាហ្ស៊ីហ្ស អាប៊ូ ហ្សូបៃដា ដែលមានតួនាទីជាប្រធានស្រុកប៉ាឡេស្ទីននៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងតំបន់ហ្កាហ្សា ដែលជាឋានៈខ្ពស់ជាងគេបំផុតរបស់ក្រុមនៅក្នុងទឹកដីនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ IDF បានឲ្យដឹងថា​ លោក អាប៊ូ ហ្សូបៃដា ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារតាមអាកាសដែលត្រូវបានធ្វើឡើងក្រោមការណែនាំពីចារកម្ម។ លោកត្រូវបានគេចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយ រៀបផែនការប្រតិបត្តិការ និងត្រួតពិនិត្យសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់វ៉េសបេង តំបន់ហ្កាហ្សា និងឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីប។

IDF បាននិយាយថា អ្នកប្រយុទ្ធរបស់ក្រុម IS បានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ហើយបានចោទប្រកាន់ក្រុមនេះថាបានផ្ទេរយុទ្ធោបករណ៍ ក៏ដូចជារៃអង្គាសថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ពីតំបន់វ៉េសបេងទៅឱ្យតំបន់ហ្កាហ្សា។

IDF នឹងបន្តប្រតិបត្តិការប្រឆាំងនឹងអង្គភាពភេរវកម្មនៅក្នុងតំបន់ហ្កាហ្សា  នេះបើតាមសេចក្តីថ្លែងការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here