ប៉ូលិសរឹបអូសអាវុធជិត៤០០ដើម និងឧបករណ៍យោធានៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

0

អាហ្វហ្គានីស្ថាន៖ លោក ម៉ូឡា អ៊ីហ្សាទូឡា ហាហ្កានី អ្នកនាំពាក្យប៉ូលិសខេត្ត បាននិយាយកាលពីថ្ងៃចន្ទថា​ ប៉ូលិសបានរកឃើញ និងរឹបអូសអាវុធជិត៤០០ដើម និងឧបករណ៍យោធាក្នុងអំឡុងប្រតិបត្តិការជាបន្តបន្ទាប់នៅក្នុងខេត្តហែលម៉ាណ ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៥ខែកន្លងទៅនេះ។

មន្ត្រីបានបញ្ជាក់ថា អាវុធដែលមានដូចជា អាកា៤១ដើម កាំភ្លើងខ្លី១៨៨ដើម បេត្រយ៉ូងចេក១ដើម កាំភ្លើង M16 ២ដើម អាវុធ១៧០ប្រភេទផ្សេងទៀត និងគ្រាប់កាំភ្លើង គ្រាប់ផ្លោងរាប់ពាន់គ្រាប់ ត្រូវបានរឹបអូសពីទីក្រុងឡាសកាហ្កា និងស្រុកជាប់គ្នា។

មន្រ្តីរូបនេះបានបន្តទៀតថា ប៉ូលិសឃុំខ្លួនមនុស្ស៧៥នាក់ដោយចោទប្រកាន់ពីបទកាន់កាប់និងរក្សាទុកអាវុធខុសច្បាប់។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវសន្តិភាពដែលអាចសម្រេចទៅបាននៅក្រោយពេលសង្គ្រាមអាហ្វហ្គានីស្ថាន ស្ថាប័នសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានប្រមូលអាវុធរាប់ពាន់ដើម និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ក្នុងនោះមានរថក្រោះចម្បាំង ចាប់តាំងពីការឡើងកាន់អំណាចជាង៤ឆ្នាំមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here