ឮសំឡេងផ្ទុះនៅក្នុងទីក្រុងកាប៊ុល

0

ប្រទេសអាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋឮសំឡេងផ្ទុះក្នុងទីក្រុងកាប៊ុលនៅម៉ោងប្រមាណជា៣រសៀលម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ បង្កការភ័យស្លន់ស្លោក្នុងចំណោមអ្នករស់នៅក្នុងទីក្រុង។

លោក ហ្សាប៊ីហូឡា ម៉ូចាហ៊ីដ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានហៅការផ្ទុះនេះថាជាការផ្ទុះធុងប្រេង ដោយជម្រុញប្រជាពលរដ្ឋរស់នៅទីក្រុងកាប៊ុលកុំព្រួយបារម្ភ។

លោក ម៉ូចាហ៊ីដ បានសរសេរសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនផ្តល់ព័ត៌មានលម្អិតថា​ “ធុងប្រេងបានផ្ទុះនៅជិតទីក្រុងកាប៊ុលបង្កឱ្យមានភ្លើងឆេះ ប៉ុន្តែមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ”

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងចំពេលមានការប្រយុទ្ធគ្នាបន្តិចបន្តួចមិនទៀងទាត់រវាងកងកម្លាំងព្រំដែនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានក្នុងរយៈពេលពីរបីថ្ងៃកន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here