ប្រទេសលីបង់៖ មនុស្ស៤នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសកាលពីយប់ថ្ងៃសៅរ៍ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភូមិឃេហ្វា រ៉ូម៉ានេ ភាគខាងត្បូងប្រទេសលីបង់ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ប្រទេសនេះ។
យោងតាមភ្នាក់ងារសារព័ត៌មានជាតិលីបង់បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារនៅម៉ោងប្រមាណ១០:២០នាទីយប់ ម៉ោងនៅក្នុងស្រុកនៅថ្ងៃសៅរ៍ ដោយកំណត់គោលដៅលើរថយន្តបាញ់គ្រាប់មីស៊ីលស្វ័យនាំផ្លូវនៅលើផ្លូវដូហា ឃេហ្វា រ៉ូម៉ានេ នៅជាក្រុងភាគខាងកើត។
ភ្នាក់ងារសារព័ត៌មានជាតិលីបង់និយាយថា ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុ។
ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះ៤នាក់គឺជាសមាជិករបស់ក្រុមហេបូឡា ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែលដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសប៉ារាំង បានចូលជាធរមានដែលបានបញ្ចប់ការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាច្រើនខែនោះ បានផ្ទុះឡើងវិញបន្ទាប់ពីសង្គ្រាមនៅទីក្រុងហ្កាហ្សា។
ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏អ៊ីស្រាអែលនៅបន្តវាយប្រហារម្តងម្កាលលើប្រទេសលីបង់ ដោយយកលេសថាពួកគេកំណត់គោលដៅលើ “ការគំរាមកំហែង” របស់ក្រុមហេបូឡា ដោយរក្សាកងកម្លាំងនៅទីតាំងសំខាន់ៗចំនួនប្រាំនៅតាមបណ្តោយព្រំដែនលីបង់៕









