កាប៊ុល៖ មន្ត្រីប៉ូលិសខេត្តនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្មេង២នាក់បាត់បង់ជីវិតដោយសារគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្គ្រាមបានផ្ទុះឡើងនៅក្នុងស្រុកបាឡាមួកហាប់ ខេត្តបាកហ៊ីស ភាគខាងលិចប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃអាទិត្យ។
ក្មេងៗបានរកឃើញវត្ថុដូចប្រដាប់ក្មេងលេង ហើយពួកគេចាប់ផ្តើមលេងវត្ថុនោះ ប៉ុន្តែជាអកុសលវាក៏បានផ្ទុះឡើងបណ្តាលឲ្យពួកគេស្លាប់នៅនឹងកន្លែងភ្លាម នេះបើតាមសេចក្តីថ្លែងការណ៍។
ផ្ទៃដីប្រមាណជា១.១៥០គីឡូម៉ែត្រការ៉េក្នុងដែនដីអាហ្វហ្គានីស្ថាននៅតែមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់អាហ្វហ្កានីស្ថាន។
ប្រទេសអាហ្វហ្កានីស្ថានត្រូវបានរាយការណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយសារឧបករណ៍ និងមីនដែលមិនទាន់ផ្ទុះជាច្រើនបន្សល់ទុកពីសង្គ្រាម និងជម្លោះស៊ីវិលជាង៤ទសវត្សរ៍កន្លងទៅ៕









