ភេរវករ២០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២០នាក់ក្នុងប្រតិបត្តិការចំនួន២ ដាច់ដោយឡែកពីគ្នានៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់យោធាកាលពីថ្ងៃចន្ទ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន និយាយថា ពួកសកម្មប្រយុទ្ធ៨នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅស្រុកវ៉ារីស្ថានខាងជើង រីឯមនុស្ស១២នាក់ផ្សេងទៀតត្រូវបានសម្លាប់បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុងដារ៉ាអាដាមខែល។

 ISPR និយាយថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មនឹងបន្តដើម្បីធានាសន្តិភាពយូរអង្វែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here