អាហ្វហ្គានីស្ថាន៖ ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន និងការបំផ្ទុះរថយន្តនៅទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារស្តីពីឧបទ្ទវហេតុនៅទីក្រុងញ៉ូវដេលី ក្រសួងបានថ្កោលទោសចំពោះការបំផ្ទុះនៅជិតតំបន់ប្រវត្តិសាស្ត្ររេដហ្វត ដែលសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់កាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារ “អាហ្វហ្គានីស្ថានសូមសម្ដែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារនៃសព រដ្ឋាភិបាលនិងប្រជាជនឥណ្ឌា ហើយយើងខ្ញុំសូមជូនពរដល់អ្នករបួសឲ្យឆាប់ជាសះស្បើយ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ក្រសួងបានសម្តែងនូវការសោកស្តាយ និងថ្កោលទោសចំពោះការផ្ទុះនៅក្រុងអ៊ីស្លាម៉ាបាដ ដែលសម្លាប់មនុស្ស១២នាក់កាលពីថ្ងៃអង្គារ៕









