ចាប់ខ្លួនឧក្រិដ្ឋជន៤នាក់ដែលនៅពីក្រោយការវាយប្រហារនៅតុលាការអ៊ីស្លាម៉ាបាដ

0

ប្រទេសប៉ាគីស្ថាន៖ ប៉ាគីស្ថានបានចាប់ខ្លួនសមាជិក៤នាក់ក្រុងតេហ្រេកអ៊ីតាលីបង់​ (Tehreek-i-Taliban) បណ្តាញនៅក្នុងប្រទេសប៉ាគីស្ថាន ដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតថ្មីៗនេះនៅតុលាការអ៊ីស្លាមបាដ នេះបើតាមការលើកឡើងរបស់រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមខ្លឹមសារលម្អិតដែលផ្សព្វផ្សាយដោយរដ្ឋាភិបាលនៅលើបណ្តាញសង្គមអ៊ីក្សបានរៀបរាប់ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងក្នុងពេលប្រតិបត្តិការរួមគ្នាដែលធ្វើឡើងដោយការិយាល័យចារកម្ម និងនាយកដ្ឋានប្រឆាំងភេរវកម្ម។ បុគ្គលដែលត្រូវបានឃាត់ខ្លួនរួមមានអ្នកគ្រប់គ្រងលើអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងសមាជិកដទៃទៀតនៃក្រុមភេរវករ។

រដ្ឋាភិបាលបានបន្ថែមថា ការស៊ើបអង្កេតកំពុងបន្ត ហើយគេរំពឹងទុកថានឹងមានការចាប់ខ្លួននិងការបញ្ចេញព័ត៌មានបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here