មន្ត្រីហេបូឡាម្នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ មន្ត្រីហេបូឡាម្នាក់ស្លាប់កាលពីល្ងាចថ្ងៃអាទិត្យក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើរថយន្តមួយគ្រឿងនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពពីមន្ត្រីលីបង់ និងសន្តិសុខ។

ភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុងអាលម៉ាសួរី នៅតំបន់ខាងលិចនៃភាគខាងត្បូងប្រទេសលីបង់ ហើយអណ្តាតភ្លើងកំពុងឆាបឆេះចេញពីទីតាំងដែលរងការវាយប្រហារ។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះបានឈានដល់ការសម្លាប់ប្រជាពលរដ្ឋម្នាក់។

ភ្នាក់ងារព័ត៌មានជាតិបាននិយាយថា អ្នកដែលស្លាប់ក្នុងការវាយប្រហារនេះគឺជានាយកសាលារដ្ឋក្នុងទីក្រុង។ ប្រភពមួយនៅក្នុងអង្គភាពចារកម្មយោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា “ជនរងគ្រោះ មានតួនាទីបន្ថែមជានាយកសាលាអាលម៉ានសួរី ក៏ជាមន្ត្រីរបស់ក្រុមហេបូឡាផងដែរ

កិច្ចព្រមព្រៀងឈប់បាញ់ដែលបានបញ្ចប់ការប៉ះទង្គិចគ្នារវាងក្រុមហេបូឡា និងអ៊ីស្រាអែលដែលចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្ទុះឡើងវិញបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់ហ្កាហ្សា។

ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅតែវាយប្រហារម្តងម្កាលទៅលើប្រទេសលីបង់ ដោយយកលេសថាពួកគេមានគោលបំណងលុបបំបាត់”ការគំរាមកំហែង” របស់ក្រុមហេបូឡា ហើយពួកគេនៅតែរក្សាទុកកងកម្លាំងឲ្យនៅឈរជើងនៅទីតាំងសំខាន់ៗចំនួន៥នៅតាមបណ្តោយព្រំដែនប្រទេសលីបង់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here