ភេរករ១៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន១៣នាក់ដែលមានទំនាក់ទំនងជាមួយក្រុមដែលទទួលបានមូលនិធិពីបរទេស ក្នុងប្រតិបត្តិការចំនួន២ដាច់ដោយឡែកពីគ្នានៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើយោងតាមយោធានិយាយកាលពីល្ងាចថ្ងៃសុក្រ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតត្រូវបានធ្វើឡើងនៅថ្ងៃទី២០ និង ២១ ខែវិច្ឆិកា នៅក្នុងស្រុកឡាគីម៉ាវ៉ាត និងស្រុកដេរ៉ាអ៊ីស្មែលខាន់។

ISPR បានបន្ថែមទៀតថា អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះ ដែលពួកគេសុទ្ធតែជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើកងកម្លាំងសន្តិសុខ ភ្នាក់ងារអនុវត្តច្បាប់ និងសម្លាប់ជនស៊ីវិលដែលជាគោលដៅ។

កងកម្លាំងសន្តិសុខបានចាប់ផ្តើមធ្វើប្រតិបត្តិការបោសសម្អាតដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ នេះបើតាមការលើកឡើងរបស់យោធា។ យុទ្ធនាការប្រឆាំងភេរវកម្មដែលកំពុងបន្តនឹងត្រូវបន្តឲ្យអស់ពីលទ្ធភាពដើម្បីកម្ចាត់បណ្តាញភេរវករដែលទទួលបានការឧបត្ថម្ភដោយបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here