ស្លាប់២នាក់ របួស៧នាក់ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖ មនុស្ស២នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាមកន្លងមកនៅខេត្តកាន់ដាហា ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន នេះបើតាមមន្ត្រីមូលដ្ឋាននិយាយកាលពីថ្ងៃចន្ទ។

លោក ម៉ូឡាហ អាសាដូឡាហ ជេមស្ហីឌី អ្នកនាំពាក្យប៉ូលិសខេត្តបាននិយាយថា សោកនាដកម្មនេះបានកើតឡើងនៅយប់ថ្ងៃអាទិត្យបន្ទាប់ពីសមាជិកគ្រួសារក្រីក្រមួយ​ដែលបានប្រមូលគ្រាប់រំសេវ​និងសំណល់អេតចាយសម្ភារៈសម្រាប់ដុត ហើយប្រើវាដុតកម្តៅនៅក្នុងផ្ទះរបស់ពួកគេនៅក្នុងស្រុកម៉ាយវ៉ាន។

យោងតាមមន្ត្រីរូបនេះបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នករងរបួស៧នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្បែរនោះដើម្បីព្យាបាល។

ប្រទេសអាហ្វហ្កានីស្ថានត្រូវបានគេរាយការណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនបំផុតនៅលើពិភពលោក ដោយសារគ្រាប់រំសេវ និងមីនដែលមិនទាន់ផ្ទុះនៅសល់ពីសង្គ្រាម និងជម្លោះស៊ីវិលកន្លងមកជាង៤ទសវត្សរ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here