ប្រទេសរុស្ស៊ី៖ យន្តហោះគ្មានមនុស្សបើករបស់រុស្សីបានវាយប្រហារលើស្រុកចំនួន២នៅក្នុងទីក្រុងខាគៀវដែលជាទីក្រុងធំទី២របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងទៅនេះដោយបានសម្លាប់់មនុស្ស៤នាក់ និងបង្ករបួសស្នាមដល់មនុស្ស១៣នាក់ផ្សេងទៀត នេះបើតាមអភិបាលតំបន់ លោក អូឡេក ស៊ីណេហ្គូប៊ូវ និយាយកាលពីថ្ងៃចន្ទនៅលើថ្នាលសង្គមតេឡេក្រាម។
យោងតាមលោក ណេហ្គូប៊ូវ បានឱ្យដឹងថា ជនរងគ្រោះនៅក្នុងក្រុងខាគៀវមានស្ត្រីអាយុ២៧ឆ្នាំ អាយុ៤១ឆ្នាំ អាយុ៦៩ឆ្នាំ និងបុរសអាយុ៥៥ឆ្នាំម្នាក់។ នៅក្នុងចំណោមអ្នករងរបួស១៣នាក់មានក្មេងស្រី១១ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១២ឆ្នាំម្នាក់។
លោកបាននិយាយថា កងកម្លាំងរុស្សីបានវាយប្រហារលើគោលដៅស្រុកឆេចិនគីវស្គី និងស្រុកសាលទីវស្គី ដោយប្រើយន្តហោះគ្មានមនុស្សបើក១៥គ្រឿង៕









