ប្រទេសប៉ាគីស្ថាន៖ ភេរវករ២នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារគ្នានៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមប៉ូលិសនិយាយកាលពីថ្ងៃអង្គារ។
ការប៉ះទង្គិចគ្នាបានកើតឡើងកាលពីយប់ថ្ងៃចន្ទនៅក្នុងស្រុកស្វាបី បន្ទាប់ពីប៉ូលិសទទួលបានព័ត៌មានអំពីវត្តមានរបស់ពួកភេរវករនៅក្នុងតំបន់តូពី នេះបើតាមប៉ូលិស។ ជនសង្ស័យបានបើកការបាញ់ប្រហារនៅពេលដែលមន្ត្រីសន្តិសុខបានទៅដល់កន្លែងកើតហេតុ ហើយភ្លាមនោះក៏មានការបាញ់ប្រហារតបតវិញបណ្តាលឲ្យភេរវករ២នាក់ស្លាប់។
ប៉ូលិសនិយាយថា គ្រាប់បែកដៃមួយគ្រាប់ កាំភ្លើងខ្លី២ដើម និងម៉ូតូមួយគ្រឿងត្រូវបានរឹបអូសពីកន្លែងកើតហេតុ។ ប្រតិបត្តិការស្វែងរកចាប់ខ្លួនភេរវករផ្សេងទៀតកំពុងដំណើរការនៅក្នុងតំបន់នេះ៕









