ប្រទេសប៉ាគីស្ថាន៖ ពួកសកម្មប្រយុទ្ធសរុបចំនួន២២នាក់ត្រូវបានសម្លាប់អំឡុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតរបស់កងកម្លាំងសន្តិសុខ នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអង្គារ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកបាននូកាលពីថ្ងៃចន្ទ។
ISPR និយាយថា កងកម្លាំងបានចូលប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធនៅទីតាំងលាក់ខ្លួនរបស់ពួកគេ ហើយភេរវករជាច្រើននាក់ត្រូវបានសម្លាប់បន្ទាប់ពីបាញ់ប្រហារគ្នាយ៉ាងខ្លាំង៕









