ទាហានប៉ារ៉ាស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ សមាជិកនៃកងកម្លាំងចលនាប្រជារាស្ត្រ (PMF) នៃទាហានប៉ារ៉ាអ៊ីរ៉ាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងលិចខេត្តអានបា នេះបើតាម PMF និយាយនៅក្នុងសេចក្តីការណ៍កាលពីថ្ងៃពុធ។

លោក ចូម៉ា​ អាមេដ អាល់ចូហ្គាយហ្វី សមាជិកនៃកងពលតូចលេខ៥៧ របស់ PMF ក្នុងខេត្តអានបារបានស្លាប់នៅពេលដែលគ្រាប់បែកកែច្នៃ (IED) វាយប្រហារលើ PMF  នៅក្នុងតំបន់វាលខ្សាច់ក្នុងខេត្តអានបា នេះបើតាមសេចក្តីថ្លែងការណ៍។

លោក សាលី អាល់អូបាយឌី បញ្ជាការប៉ូលិសខេត្តអានបារ បានបញ្ជាក់ឱ្យដឹងថា​ កងកម្លាំងកុលសម្ព័ន្ធស៊ុននីដែលមានទំនាក់ទំនងជាមួយ PMF រងការវាយប្រហារដោយគ្រាប់បែកបង្កៃនៅតាមដងផ្លូវក្នុងពេលប្រតិបត្តិស្វែងរកចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់វាលខ្សាច់អានបារ។ លោកបញ្ជាក់ថា ហេតុការណ៍ផ្ទុះនេះបណ្តាលឱ្យអ្នកប្រយុទ្ធម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។ លោកបានបន្ថែមថា គ្រាប់បែកនេះត្រូវបានបង្កប់មុនពេលកើតហេតុដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។

គួររំលឹកផងដែរថា ចាប់តាំងពីអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧ អ្នកដែលនៅសេសសល់នៃក្រុមមួយនេះនៅតែបន្តវាយប្រហារលើកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here