ប្រទេសតួកគី៖ កាលពីថ្ងៃពុធប៉ូលិសតួកគីឃុំខ្លួនបុគ្គល១៤នាក់ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដោយចោទប្រកាន់ថាទិញគ្រឿងផ្ទុះ និងទាក់ទងទៅតំបន់ជម្លោះនៅបរទេសសម្រាប់ការវាយប្រហារដែលបានគ្រោងទុក។
នាយកដ្ឋានប៉ូលិសខេត្តអ៊ីស្តង់ប៊ុលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប៉ូលិសបានបើកការវាយឆ្មក់ក្នុងពេលដំណាលគ្នានៅអាសយដ្ឋានជាច្រើនកន្លែង ចាប់បានខ្លួនជនសង្ស័យ និងបានរឹបអូសភស្តុតាងឌីជីថល អាវុធដែលគ្មានអាជ្ញាប័ណ្ណ និងគ្រាប់រំសេវ៩០គ្រាប់។
ប្រភពបានបន្ថែមថា ជនសង្ស័យត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយបន្ថែម និងដំណើរការផ្លូវច្បាប់។
គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាអង្គភាពភេរវកម្មនៅឆ្នាំ២០២៣ ហើយចាប់តាំងពីពេលនោះមកក្រុមនេះបានវាយប្រហារជាច្រើនលើក។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនលើកទាំងក្នុងនិងក្រៅប្រទេស៕









