ស្លាប់មនុស្ស៦នាក់ក្នុងការវាយប្រហារនៅកណ្តាលប្រទេសម៉ិកស៊ិក

0

ប្រទេសមិកស៊ិកកូ៖ យ៉ាងហោចណាស់មនុស្ស៦នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃសៅរ៍ក្នុងការវាយប្រហារប្រដាប់អាវុធនៅក្លឹបរាត្រីមួយកន្លែងនៅក្នុងទីក្រុងទូឡា ក្នុងរដ្ឋហ៊ីដាលហ្គូ ភាគកណ្តាល​ប្រទេសម៉ិកស៊ិក នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

បើយោងតាមទូរទស្សន៍ទេឡេវីសាបានឱ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលក្រុមក្មាន់កាំភ្លើងចូលដល់ក្លឹបរាត្រី “ឡារ៉េសាកា”  ហើយពួកគេបានបាញ់ប្រហារដោយមិនរើសមុខ សម្លាប់មនុស្ស៤នាក់នៅកន្លែង។ ហើយមនុស្ស២នាក់ផ្សេងទៀតក្រោយមកបានស្លាប់នៅមន្ទីពេទ្យក្បែរនោះ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ផ្សេងទៀតបានបង្ហាញថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចច្រើនជាងនេះ។ AFP បានរាយការណ៍ថា អ្នករបួស៣នាក់បានស្លាប់ដោយសារមុខរបួសត្រូវគ្រាប់កាំភ្លើង ក្នុងពេលពួកគេកំពុងទទូលការព្យាបាល។

សមាជិកនៃអង្គភាពកាកបាទក្រហមម៉ិកស៊ិក និងភ្នាក់ងារការពារជនស៊ីវិលអន្តរជាតិ បានទៅដល់ទីតាំងកើតហេតុដើម្បីដឹកជនរងគ្រោះទៅមន្ទីពេទ្យ ដែលទីនោះមានមនុស្សជាច្រើននៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រហូតមកដល់ពេលនេះ ពុំមានការចាប់ខ្លួនណាមួយត្រូវបានគេរាយការណ៍នោះទេ ហើយជនរងគ្រោះក៏មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណបាននៅឡើយដែរ។  មន្ត្រីប៉ូលិសក្រុង និងមន្ត្រីកងទ័ពប្រចាំរដ្ឋ កំពុងការពារតំបន់នោះឲ្យមានសុវត្ថិភាព និងស្វែងរកអ្នកវាយប្រហារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here