ប្រទេសរុស្សី៖ ជនស៊ីវិល២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនវាយប្រហារលើទីក្រុងបែលហ្គូរ៉ូដ តំបន់ព្រំដែនរបស់ប្រទេសរុស្សី នេះបើតាមអាជ្ញាធរមូលដ្ឋាននិយាយកាលពីថ្ងៃអាទិត្យ។
ទីស្នាក់ការកណ្តាលប្រតិបត្តិការក្នុងតំបន់បាននិយាយថា ក្នុងភូមិបឺយ៉ូហ្សូវកា ស្រុកបូរីសូវស្គីយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារលើរថន្តមួយគ្រឿងបណ្តាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ។
យន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតបានវាយប្រហារនៅក្នុងស្រុកហ្គ្រេវ៉ូរូនបង្ករបួសដល់បុរសម្នាក់ដែលត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរដែលមានបំណែកគ្រាប់នៅជាប់របួសជាច្រើនកន្លែង។ ស្រ្តីម្នាក់ដែលមានរបួសរលាកមុខក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យផងដែរ។
អាជ្ញាធរបានបន្ថែមថា ទីក្រុងចំនួន៥ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបណ្តាលឱ្យខូចខាតដល់ផ្ទះសម្បែងឯកជន យានយន្ត និងអាគារតូចៗ។
ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីពេលព្រឹកថ្ងៃកើតហេតុថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្សីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន២៣០គ្រឿងក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ៕









