ស្លាប់ទាហានម្នាក់ របួសម្នាក់ក្នុងការបាញ់ប្រហារនៅភាគខាងត្បូងអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖   ទាហានអ៊ីរ៉ាក់ម្នាក់ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងឧបទ្ទវហេតុបាញ់ប្រហារនៅខេត្តម៉េសាន​ ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសោរ៍ នេះបើតាមក្រសួងការពារជាតិនិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

ក្រសួងបាននិយាយថា “ឧបទ្ទវហេតុនេះបានកើតឡើងក្នុងពេលឆ្មក់ត្រួតពិនិត្យនៅចំណុចត្រួតពិនិត្យក្នុងតំបន់អាល់កាឡា ដែលរៀបចំឡើងដើម្បីរក្សាសន្តិសុខ និងចាប់ខ្លួនបុគ្គលដែលគេតាមស្វែងរក។

ក្រសួងនិយាយថា រថយន្តភីកអាប់មួយគ្រឿងដែលដឹកមនុស្ស៤នាក់មិនព្រមឈប់នៅចំណុចត្រួតពិនិត្យ ហើយបានប្តូរទិសដៅភ្លាមៗ។ នៅពេលដែលកងកម្លាំសន្តិសុខដេញតាមរថយន្តមួយគ្រឿងនោះ ជនសង្ស័យបានបាញ់ប្រហារមកលើសន្តិសុខ ដែលបណ្តាលឲ្យទាហានម្នាក់​ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។

ក្រសួងបានបន្ថែមថា ជាការឆ្លើយតបកងកម្លាំងសន្តិសុខបានឡោមព័ទ្ធតំបន់នោះ ចាប់ខ្លួនជនល្មើស និងរឹបអូសអាវុធនិងរថយន្តរបស់ពួកគេ។

ការប៉ះទង្គិចគ្នាដ៏សាហាវនៅតែជាបញ្ហាប្រឈមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបង្កហេតុដោយ រីករាលដាលយ៉ាងទូលំទូលាយនៃការទទួលបានអាវុធ ដែលនេះជាមរតកនៃជម្លោះរាប់ទសវត្សរ៍ រួមទាំងការឈ្លានពានរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣ និងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ការប៉ះទង្គិចគ្នាទាំងនេះនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងស្រុក បើទោះបីជាប្រទេសនេះទទួលបានស្ថិរភាពយ៉ាងទូលំទូលាយក៏ដោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here