ភេរវករ៩នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៩នាក់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតចំនួន២លើកនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមខាងយោធាបាននិយាយកាលពីថ្ងៃសៅរ៍។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានចុះផ្សាយថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកតាង និងស្រុកម៉ាវ៉ាត។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ពួកសកម្មប្រយុទ្ធ៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តការមួយក្នុងស្រុកតាង ចំណែកឯភេរវករ២នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងស្រុកឡាគី ម៉ាវ៉ាត ក្នុងពេលបាញ់ប្រហារគ្នា។ អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here