ប្រទេសប៉ាគីស្ថាន៖ កងទ័ពប៉ាគីស្ថានបាននិយាយនៅថ្ងៃអាទិត្យថា ភេរវករ១២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរក្សាសន្តិសុខនៅខេត្តភាគនិរតី ប៉ាឡូជីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅក្នុងស្រុកកាឡាត ខេត្តប៉ាឡូជីស្ថាន។
ប្រភពបានបន្ថែមថា ភេរវករដែលស្លាប់ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការវាយប្រហារភេរវកម្មជាច្រើនលើកនៅក្នុងតំបន់នេះ។ អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសពីកន្លែងកើតហេតុ។
បន្ទាប់ពីមានឧបទ្ទវហេតុនេះ ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីធានាថាពុំមានភេរវករផ្សេងទៀតនៅក្នុងតំបន់ជុំវិញនោះទេ។
យោធាបានបញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតែប្តេជ្ញាក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងទាំងឡាយណាពីអ្នកដែលគំរាមកំហែងដល់សន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន៕









