ជនវាយប្រហារនៅទីក្រុង Ansbach សច្ចាស្មោះស្ម័គ្រចំពោះក្រុមឧទ្ទាម ISIS និងមានសម្ភារៈគ្រប់គ្រាន់សម្រាប់ការវាយប្រហារផ្សេងទៀត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ :

ជនវាយប្រហារគ្រាប់បែកនៅក្រៅបារមួយកន្លែងក្នុងទីក្រុង Ansbach ប្រទេសអាល្លឺម៉ង់មានសមា្ភរៈគ្រប់គ្រាន់ដើម្បីផលិតគ្រឿងផ្ទុះផ្សេងទៀត នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលីស។

បុរសម្នាក់នេះបានសច្ចាស្មោះស្ម័គ្រចំពោះមេដឹកនាំក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS លោក Abu Bakr Al-Baghdadi នៅក្នុងខ្សែវីដេអូមួយដែលរកឃើញនៅក្នុងទូរស័ព្ទរបស់គាត់។ ជនភេរវករមានឈ្មោះ Mohammad D មានផ្ទុកនូវប្រេងសាំង សារធាតុគីមី និងសម្ភារៈផ្សេងទៀតដែលអាចផលិតគ្រាប់បែកបាន។ គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ គួររំលឹកផងដែរថា ការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យកន្លងទៅនេះបានសម្លាប់ជិវិតមនុស្សយ៉ាងហោចណាស់ម្នាក់ និង ១៥ នាក់ផ្សេងទៀតរងរបួស៕

000111