មនុស្ស២នាក់ស្លាប់ និង២៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះ និងឆេះរោងចក្រអាវុធនៅ Azerbaijan

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦

ហេតុការណ៍ផ្ទុះមួយបានបណ្តាលឲ្យឆេះរោងចក្រផលិតអាវុធដែលជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិនៃប្រទេស Azerbaijan។ បើតាមការរាយការណ៍មួយបានឲ្យដឹងថាមានមនុស្ស២នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀត។ ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍មួយថាមានមនុស្ស២នាក់ស្លាប់បន្ទាប់ពីការផ្ទុះរោងចក្រអាវុធមួយនៅក្នុង Shrivan ហើយលោកបានបន្ថែមទៀតថាជនរងគ្រោះទាំង២នាក់នោះជាអ្នកធ្វើការនៅរោងចក្រនេះ។ ការិយាល័យរដ្ឋអាជ្ញាបានរាយការណ៍ថាប្រធានាធិបតីរបស់ Azerbaijan លោក Ilham Aliyev បានចេញបទបញ្ជាមួយកាលពីថ្ងៃអង្គារដើម្បីបង្កើតគណៈកម្មការរដ្ឋមួយក្នុងការរកមើលមូលហេតុនៃការផ្ទុះ និងការស៊ើបអង្កេតដែលបង្កឲ្យមានភ្លើងឆេះនៅក្នុងរោងចក្រនេះ។ បើយោងតាមមន្ត្រីនៅមន្ទីរពេទ្យបានឲ្យដឹងថាមនុស្ស២៤នាក់ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យក្រោយពីឧប្បត្តិហេតុនេះ។ គេបានរាយការណ៍ថាការផ្ទុះនេះកើតឡើងនៅក្នុងទីក្រុង Shirvan នៅចំកណ្តាល Azerbaijan៕

Gun Factory 27-07-16