វាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកទំនិញមកលើសណ្ឋាគារបរទេសក្នុងក្រុងកាប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៦

ក្រុមតាលីបង់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តដឹកទំនិញមួយគ្រឿងមកលើសណ្ឋាគារបរទេសមួយកន្លែងក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃចន្ទនេះ។ បន្ទាប់ពីការផ្ទុះ ក្រុមខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារដោយកាំភ្លើងជាមួយកងកម្លាំងសន្តិសុខ។ យោងតាមរបាយការណ៍ពីសារព័ត៌មាន BBC ឲ្យដឹងថាយ៉ាងហោចណាស់មានមន្ត្រីអាហ្វហ្គានីស្ថានម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់តបតគ្នាក្នុងសណ្ឋាគារនោះ។ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ក្នុងការវាយប្រហារនេះផងដែរ៕

Kabul 01-08-16