ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៦
ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS អំពាវនាវឲ្យសមាជិកក្រុមរបស់ខ្លួនឲ្យធ្វើសង្គ្រាមក្នុងប្រទេសរុស្ស៊ីនៅក្នុងខ្សែវីដេអូដែលមានរយៈពេល៩នាទីនៅលើ YouTube កាលពីថ្ងៃអាទិត្យ។ វីដេអូបង្ហាញពីបុរសពាក់ម៉ាស់បើករថយន្តលើវាលខ្សាច់ម្នាក់ស្រែកថា “ស្ដាប់ណាលោកពូទីន យើងនឹងទៅប្រទេសរុស្ស៊ី ហើយយើងនឹងសម្លាប់អ្នកក្នុងប្រទេសរបស់លោក។ បងប្អូនអើយ! សូមក្រោកឡើង ហើយធ្វើសង្គ្រាម ត្រូវសម្លាប់ និងប្រយុទ្ធជាមួយពួកគេទៅ”។ មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថាហេតុអ្វីបានជាប្រទេសរុស្ស៊ីក្លាយជាគោលដៅវាយប្រហារនោះ ប៉ុន្តែប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការស៊ើបការណ៍ប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដានៅក្នុងប្រទេសស៊ីរី។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS អំពាវនាវដល់អ្នកគាំទ្ររបស់ខ្លួនឲ្យធ្វើសកម្មភាពវាយប្រហារលើបណ្តាប្រទេសដែលក្រុមនេះកំពុងប្រយុទ្ធប្រឆាំង៕