លោកប្រធានាធិបតី Xi Jinping មានឆន្ទះក្នុងការជួយដោះស្រាយវិបត្តិនៅអ៊ុយក្រែន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧

លោកប្រធានាធិបតី Xi Jinping បានបញ្ជាក់ទៅកាន់សមភាគីអ៊ុយក្រែនថាប្រទេសចិនមានឆន្ទះក្នុងការដើរតួនាទីស្ថាបនា ស្វែងរកដំណោះស្រាយស្ថានភាពនយោបាយចំពោះវិបត្តិដែលកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកចាត់ទុកប្រទេសនៅប៉ែកអ៊ឺរ៉ុបខាងកើតជាមិត្តភក្តិ។ ប្រទេសចិនមានសម្ព័ន្ធភាពល្អប្រសើរជាមួយប្រទេសអ៊ុយក្រែន គោរពបូរណភាព និងអធិបតេយ្យភាពដែនដីរបស់ប្រទេសមួយនេះ។ ប្រទេសមហាអំណាចលោកខាងលិចគួរតែគិតពិចារណា និងព្រួយបារម្ភទៅលើសន្តិសុខសុវត្ថិភាពរបស់ប្រទេសរុស្សី។ ប្រទេសចិន និងប្រទេសរុស្សីតែងតែសម្លឹងមើលគ្នាជានិច្ចនៅក្នុងបញ្ហាការទូតអន្តរជាតិជាច្រើន។ ទីក្រុងប៉េកាំងប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះអនាគតរបស់ប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសរបស់ប្រទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារ៍ថាការជួបប្រជុំក្នុងវិទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos លោកប្រធានាធិបតី Xi បានប្រាប់ទៅកាន់លោកប្រធានាធិបតី Petro Soroshenko របស់ប្រទេសអ៊ុយក្រែងថា ប្រទេសទាំង២នេះមានទំនាក់ទំនងមិត្តភាពយូរមកហើយ។ ប្រទេសចិននឹងបង្កើនទំនាក់ទំនងទៅលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ លោកប្រធានាធិបតី Poroshenko ប្រាប់លោក Xi ថាប្រទេសអ៊ុយក្រែនស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិន រួមទាំងការពង្រឹងសក្តានុពលខ្លាំងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាច្រើនដូចជាការដឹកជញ្ជូន កំពង់ផែ ដែកថែប និងវិស័យកសិកម្ម៕