ប៉ូលិសវៀតណាមហាមឃាត់ការប្រឆាំងតវ៉ាចិនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧

ប៉ូលិសរដ្ឋធានីរបស់ប្រទេសវៀតណាមបានហាមឃាត់ការប្រឆាំងតវ៉ារបស់ជនជាតិចិនយ៉ាងយូរកាលពីថ្ងៃព្រហស្បិ៍នេះនៅក្នុងពិធីជួបជុំមួយដែលបង្ហាញពីការប៉ះទង្គិចរវាងប្រទេសទាំង២នេះក្នុងបញ្ហាសមុទ្រភាគខាងត្បូងដែលមានរយៈពេលប្រមាណជា៤ទសវត្សន៍មកហើយ។ ប្រទេសវៀតណាម និងប្រទេសចិនមានជម្លោះជាយូរមកហើយពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូងដែលទាមទារការកាន់កាប់ដោយប្រទេសចិន។ ចំណែកប្រទេស៤ផ្សេងទៀតអះអាងថាពាណិជ្ជកម្មឆ្លងកាត់សមុទ្រនេះជារៀងរាល់ឆ្នាំមានទឹកប្រាក់ប្រមាណជា៥ពាន់លានដុល្លារ។ ការប្រឆាំងតវ៉ានេះបានកើតឡើងនៅក្នុងទីក្រុងហាណូយបន្ទាប់ពីការរំលឹកសន្តិភាពសម្រាប់ទាហានដែលសម្លាប់នៅក្នុងប្រទេសវៀតណាមភាគខាងត្បូងក្នុងឆ្នាំ១៩៧៤ នៅពេលដែលប្រទេសចិនរឹបអូសយកប្រជុំកោះ Paracel។ ប៉ូលិសចាប់ខ្លួនមនុស្សប្រមាណជា២០នាក់ចូលទៅក្នុងរថយន្តក្រុងមួយបន្ទាប់ពីពួកគេមិនស្តាប់តាមការព្រមាន ហើយចាប់ផ្តើមដើរក្បួនដែលមានបដាហើយស្រែកថា “សូមបញ្ឈប់ការឈ្លានពានប្រទេសចិន” រួមទាំងពាក្យស្លោកជាច្រើនផ្សេងទៀត។ មន្ត្រីរដ្ឋាភិបាល និងប៉ូលិសមិនបានអធិប្បាយអំពីរឿងនេះ ហើយប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋក៏មិនបានរាយការណ៍អំពីព័ត៌មានប្រឆាំងតវ៉ានេះផងដែរ។ គួរបញ្ជាក់ផងដែរថាភាពតានតឹងរបស់ប្រទេសកុម្មុយនិស្តទាំង២នេះបានឈានដល់ចំណុចក្តៅគគុកនៅក្នុងឆ្នាំ២០១៤ នៅពេលដែលប្រទេសចិនបានផ្លាស់ប្តូរការដ្ឋានខួងប្រេងចូលទៅក្នុងដែនទឹកដែលកំពុងតែមានជម្លោះ ហើយក៏ផ្ទុះការតវ៉ាឡើងជាច្រើននៅទូទាំងប្រទេសវៀតណាម៕