ហេតុការណ៍ផ្ទុះមួយកើតឡើងនៅផ្សារលក់បន្លែក្នុងប្រទេសប៉ាគីស្ថានសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧

មន្ត្រីប៉ូលិសម្នាក់និយាយថាហេុតការណ៍ផ្ទុះមួយកើតឡើងនៅផ្សារលក់បន្លែដ៏មមាញឹកមួយដែលសម្លាប់មនុស្សប្រមាណជា២១នាក់កាលពីថ្ងៃសៅរិ៍នៅតំបន់កុលសម្ព័ន្ធភាគពាយ័ព្យប្រទេសប៉ាគីស្ថានដែលការវាយប្រហារនេះត្រូវបានអះអាងថាធ្វើឡើងរួមគ្នាពីក្រុមតាលីបង់ និងពួកសកម្មប្រយុទ្ធនិកាយ Lashkar-e-Jhangvi ក្នុងប្រទេសប៉ាគីស្ថាន។ លោក Sajid Hussain សមាជិករដ្ឋសភាក្នុងតំបន់នេះបានបញ្ជាក់ថែមទៀតថាមនុស្ស៤០នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះគ្រាប់បែកនៅក្នុងតំបន់ Kurram ក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យក្រុមតាលីបង់ និងក្រុម Lashkar-e-Jhangvi និយាយថាការផ្ទុះក្នុងផ្សារនេះជាស្នាដៃរួមគ្នារបស់ក្រុមពួកគេទាំង២ ហើយការវាយប្រហារលើកនេះជាការសងសឹកចំពោះការស្លាប់របស់មេដឹកនាំ Asif Chotoo របស់ក្រុម Lashkar-e-Jhangvi (LeJ) ដែលត្រូវបានសម្លាប់ដោយប៉ូលិសនៅភាគខាងកើតនៃខេត្ត Punjab កាលពីថ្ងៃអង្គារិ៍។ គួរបញ្ជាក់ផងដែរថាក្រុម Lashkar-e-Jhangvi បង្កើតក្រុមសកម្មប្រយុទ្ធ AL Alami ដែលធ្លាប់អះអាងថាជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារជាច្រើនលើកនៅភាគខាងកើតប្រទេសប៉ាគីស្ថានរួមទាំងការវាយប្រហារគ្រាប់បែកនៅក្នុងខែវិច្ឆិកាក្នុងវិហារមូស្លីមដែលបានសម្លាប់មនុស្ស៥២នាក់ដែលក្រុមនេះជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតាលីបង់៕