ក្រុមគ្រូពេទ្យវះកាត់កំពុងព្យាបាលជនរងគ្រោះពីការបំផ្ទុះគ្រាប់បែកនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧

ជនរងគ្រោះជាច្រើននាក់បានទទួលការវះកាត់ព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែងនៅភាគឦសានប្រទេសនីហ្សេរីយ៉ាបន្ទាប់ពីពួកគេទទួលរងគ្រោះក្នុងការបំផ្ទុះគ្រាប់បែកនៅជំរុំជនភៀសខ្លួន។ ក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ១០ឆ្នាំរងគ្រោះឆេះដុតខ្លួនយ៉ាងធ្ងន់ធ្ងរនៅលើសារពាង្គកាយផ្នែកខាងលើ ហើយក្មេងៗជាច្រើននាក់ទៀតប្រមាណជា១០០នាក់រងរបួសក្នុងសប្តាហ៍នេះដោយការបំផ្ទុះគ្រាប់បែកនៅក្នុងជំរុំជនភៀសខ្លួនក្នុងតំបន់ Rann នៅក្នុងរដ្ឋ Borno។ លោក Beat Mosimann ដែលជាប្រធានគណៈប្រតិភូរងនៅកាកបាទក្រហមអន្តរជាតិ (ICRC) និយាយថា វាពិតជារឿងដ៏ខូចចិត្តធំមួយដែលយើងមើលឃើញថាក្មេងជាច្រើននាក់រងរបួស។ មនុស្សពេញវ័យអាចយល់ដឹងអំពីអ្វីដែលកំពុងតែកើតឡើង ប៉ុន្តែក្មេងមិនដឹងថាការផ្ទុះគ្រាប់បែកនេះជាអ្វីនោះទេ។ ពួកគេភ័យខ្លាចរការឈឺចាប់ និងការឃា្លតឆ្ងាយចេញពីគ្រួសាររបស់ពួកគេ។ ការវាយប្រហារនេះកើតឡើងនៅថ្ងៃអង្គារិ៍ក្នុងជំរុំជនភៀសខ្លួនរបស់រដ្ឋ Borno ដែលជាកន្លែងដែលក្រុមបូកូហារ៉ាមបង្កើតក្រុមរដ្ឋអ៊ីស្លាម។ អង្គការសប្បុរសវេជ្ជសាស្រ្ត Medicines Sans Frontiers (MSF) បញ្ជាក់នៅថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់៩០នាក់ស្លាប់ក្នុងការទម្លាក់គ្រាប់បែកនេះដែលក្នុងនោះមានបុគ្គលិក៩នាក់។ ការស្លាប់អាចកើនឡើងបន្តទៀតដល់១៧០នាក់៕