ការបាញ់ប្រហារដ៏កម្រមួយរបស់មន្រ្តីចិនក្នុងកិច្ចប្រជុំមេដឹកនាំបង្ហាញពីការសងសឹក

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិយាយថាការបាញ់ប្រហារមួយដែលកម្ររនឹងកើតឡើងនៅភាគនិរតីខេត្ត Sichuan ប្រទេសចិនគឺជាការសងសឹករបស់មន្រ្តីម្នាក់ដែលពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ លោក Chen Zhongshu ដែលជាប្រធានការិយាល័យធនធានដីក្នុងទីក្រុង Panzhihua បានបាញ់ប្រហារទៅលើក្នុងកិច្ចប្រជុំមេដឹកនាំកំពូលៗនៅថ្ងៃទី៤ ខែមករាដែលបណ្តាលឱ្យមនុស្ស២នាក់រងរបួសមុនពេលដែលគាត់រត់គេចខ្លួន និងធ្វើអត្តឃាត។ ការស៊ើបអង្កេតក្នុងឧប្បត្តិហេតុមួយនេះរកឃើញថាវាមានភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញថាលោក Chen ចងកំហឹងទៅនឹងការស៊ើបអង្កេតទៅលើរូបលោកថែមទាំងមានការភ័យស្លន់ស្លោរផងដែរហើយសរុបមកការបាញ់ប្រហារនេះគឺដោយសារតែ “ការសងសឹក”។ ការចោទប្រកាន់ទៅលើករណីស៊ីសំណូកក្នុងខែតុលា ឆ្នាំ២០១៦ ទៅលើលោក Chen ក្នុងការទទួលយកវត្ថុមានតម្លៃៗជាច្រើន ហើយគាត់ថែមទាំងស្ថិតក្រោមការស៊ើបអង្កេតសង្ស័យពីបទរំលោភបំពានធ្ងន់ធ្ងរទៅលើផ្លូវច្បាប់ និងវិន័យរបស់បក្ស។ គួរបញ្ជាក់ផងដែរថាលោកប្រធានាធិបតី Xi Jinping ធ្វើសង្គ្រាមប្រឆាំងទៅនឹងអំពើពុករលួយរយៈពេល៤ឆ្នាំដោយបង្គាប់ឱ្យមន្រ្តីទាំងអស់ត្រូវប្រយុទ្ធប្រឆាំងទៅនឹងអំពីពុករលួយ និងមិនត្រូវប្រពឹត្តិអំពើពុករលួយនោះទេ។ ការបាញ់ប្រហារនៅក្នុងប្រទេសចិនគឺជារឿងកម្រមួយដោយសារតែច្បាប់គ្រប់គ្រងកាំភ្លើងមានភាពតឹងរឹងដែលមានន័យថាបុគ្គលមួយចំនួនប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់កាំភ្លើង៕