តារាសម្តែងប្រុសម្នាក់បាញ់សម្លាប់ខ្លួនឯងក្នុងពេលថតវីដេអូចម្រៀងក្នុងបារមួយក្នុងទីក្រុង Brisbane

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

ប៉ូលិសនិយាយថាតារាសម្តែងប្រុសម្នាក់បាញ់សម្លាប់ខ្លួនឯងកាលពីថ្ងៃច័ន្ទនេះខណៈដែលគាត់កំពុងតែថតវីដេអូចម្រៀងដែលមានប្រើប្រាស់កាំភ្លើងនៅក្នុងបារមួយកន្លែងក្នុងទីក្រុង Brisbane ប្រទេសអូស្រា្តលី។ បុរសដែលបាញ់សម្លាប់ខ្លួននេះមានអាយុប្រមាណជា២០ឆ្នាំបាញ់ចំដើមទ្រូងខ្លួនឯង ហើយដែលគេជឿថាជារឿងចៃដន្យមួយដែលប៉ូលិសកំពុងតែបើកការស៊ើបអង្កេត។ លោក Tom Armitt អធិការផ្នែកស៊ើបអង្កេតប្រាប់អ្នកសារព័ត៌មានថា “នៅក្នុងការសម្តែងនេះមានឈុតឆាកប្រើប្រាស់កាំភ្លើង។ សាកសពនេះគឺជាតួសម្តែងប្រុសនៅក្នុងវីដេអូចម្រៀង។ ក្រុមការងារថតវីដេអូបានជួយសង្រ្គោះចលនាបេះដូងដែរ ប៉ុន្តែគាត់ស្លាប់បាត់បង់ជីវិតទៅហើយ”។ មន្ត្រីប៉ូលិសមិនបានបញ្ជាក់អំពីឈ្មោះរបស់តារាសម្តែងប្រុសនេះទេ ប៉ុន្តែសារព័ត៌មាន Brisbane Times និយាយថាក្រុមចម្រៀងនេះគឺក្រុមហីបហប់ Bliss n Eso៕