ប៉ូលិសចោទប្រកាន់អ្នកបើកបរម្នាក់ពីបទប៉ុនប៉ងមនុស្សឃាតនៅទីប្រជុំជនក្នុងប្រទេសអូស្រ្តាលី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

ប៉ូលិសអូស្រា្តលីនិយាយកាលពីថ្ងៃច័ន្ទនេះថាបុរសម្នាក់ដែលបើករថយន្តសម្រុកចូលលើផ្លូវអ្នកដំណើរថ្មើរជើងបុកមនុស្ស៥នាក់ស្លាប់ និងមនុស្ស២០នាក់ទៀតរងរបួសនៅកណ្តាលទីក្រុង Melbourne ត្រូវចោទប្រកាន់ពីបទ “ប៉ុនប៉ងមនុស្សឃាត”។ ប៉ូលិសចោទប្រកាន់ទៅលើអ្នកបើកបរវ័យ២៦ឆ្នាំរូបនេះថាបានប្រព្រឹត្តិដោយចេតនា ហើយគាត់នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅក្នុងខែសីហាដែលនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណីបន្ថែមទៀត។ កាលពីថ្ងៃអាទិត្យនេះ ក្មេងប្រុសតូចម្នាក់បានក្លាយជាជនរងគ្រោះទី៥ដែលស្លាប់បាត់បង់ជីវិតបន្ទាប់ពីអ្នកបើកបរវ័យ២៦ឆ្នាំនេះបើកសម្រុកចូលទៅលើផ្លូវអ្នកដើរថ្មើរជើងក្នុងវិថីដែលមានមនុស្សច្រើនដែលគេចាត់ទុកថាជាទីក្រុងធំបំផុតទីពីររបស់ប្រទេសអូស្រ្តាលី។ ប៉ូលិសឡោមព័ទ្ធរថយន្ត និងបាញ់មុនពេលចាប់ទាញគាត់ចេញពីរថយន្តហើយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ គួរបញ្ជាក់ផងដែរថាក្នុងហេតុការណ៍បុករះនៅលើផ្លូវនេះប៉ូលិសអះអាងថាមិនជាប់ពាក់ព័ន្ធទៅនឹងអំពើភេរវកម្មនោះទេ៕