ចាប់ឃុំខ្លួនជនជាតិឥណ្ឌូនេស៊ី១៧នាក់ដែលភាគច្រើនជាអ្នកលក់ម្ហូបអាហារបន្ទាប់ពីធ្វើដំណើរទៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧

ជនជាតិឥណ្ឌូនេស៊ី១៧នាក់ដែលនិរទេសពីប្រទេសទួរគីដែលគេជឿថាកំពុងធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)។ បន្ទាប់ពីពួកគេលក់ផ្ទះយកលុយធ្វើដំណើរទៅកាន់ប្រទេសស៊ីរីអាជ្ញាធរទួរគីបានបញ្ឈប់ការធ្វើដំណើររបស់ពួកគេនៅក្នុងទីក្រុង Istanbul ហើយបញ្ជូនពួកគេត្រឡប់ទៅកាន់ទីក្រុងហ្សាកាតាវិញកាលពីថ្ងៃសៅរ៍មុននេះ។ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បាននិយាយថា “ពួកគេចង់ទៅរស់នៅក្នុងប្រទេសមួយដែលគ្រប់គ្រងដោយច្បាប់ស៊ីរី។ ពួកគេបានលក់ផ្ទះដើម្បីប្រមូលលុយក្នុងការធ្វើដំណើររបស់ពួកគេ។ ពូកគេភាគច្រើនជាអ្នកលក់ម្ហូបអាហារ ហើយពួកគេត្រូវបានជ្រើសរើសតាមរយៈប្រព័ន្ធអ៊ីនធើណែត”។ ក្រុមនេះមានមនុស្សប្រុស ស្រី ក្មេងស្រីតូចអាយុ២ឆ្នាំ និងក្មេងប្រុសតូចអាយុ៣ឆ្នាំត្រូវចាប់ឃុំខ្លួននៅក្នុងព្រលានយន្តហោះអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាកាតាបន្ទាប់ពីពូកគេចុះពីជើងហោះហើរ Istanbul-Jakarta Turkish Airline កាលពីថ្ងៃសៅរ៍។ លោក Eddy Hartono ដែលជាប្រធានក្រុមពិសេស Densus ៨៨ របស់កងកម្លាំងប្រឆាំងភេរវកម្មបានបញ្ជាក់ថា “យើងនៅមិនទាន់អាចនិយាយថាពួកគេគឺជាក្រុមរដ្ឋអ៊ីស្លាមនោះទេ ប៉ុន្តែពួកគេចង់ធ្វើចំណាកស្រុកទៅកាន់ទឹកដីរបស់ក្រុមរដ្ឋអ៊ីស្លាម”។ មនុស្សទាំង១៧នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ គួរបញ្ជាក់ផងដែរថាជនជាតិឥណ្ឌូនេស៊ីប្រមាណជា៧០០ ទៅ១,០០០នាក់ដែលគេជឿជាក់ថារស់នៅក្នុងប្រទេសស៊ីរី និងអ៊ឺរ៉ាក់។ ប៉ូលិសឥណ្ឌូនេស៊ីបានសម្លាប់ក្រុមសកម្មប្រយុទ្ធបានចំនួន៣៣នាក់ និងចាប់ខ្លួនជនសង្ស័យបាន១៧០នាក់ក្នុងការវាយប្រហារចំនួន១៥លើក៕