ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារក្នុងប្រទេស Somali សម្លាប់មនុស្ស២៨នាក់

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧

ក្រុមការងារសង្គ្រោះបន្ទាន់ក្នុងរាជធានី Mogadishu ប្រទេស Somali បានប្រាប់ភ្នាក់ងារបណ្តាញសារព័ត៌មាន BBC ថាចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកើនដល់២៨នាក់។ ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះកើតឡើងនៅក្នុងនៅក្នុងសណ្ឋាគាមួយក្នុងរដ្ឋធានី Mogadishu ប្រទេស Somali។ ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ និងមនុស្ស៤៣នាក់ផ្សេងទៀតរងរបួសធ្ងន់។ យោងតាមប្រភពព័ត៌មានពីកម្លាំងសន្តិសុខរដ្ឋាភិបាលបានឲ្យដឹងថាកងប្រដាប់អាវុធបាញ់សម្លាប់ភេរវករ៤នាក់ ។ ក្រុមភេរវករដ្ឋអ៊ីស្លាម al-Shabab ចេញមុខអះអាងថាពួកគេជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕