ខ្សែរាជវង្សម្នាក់ និងអ្នកទោស៦នាក់ផ្សេងទៀតត្រូវកាត់ទោសព្យួរក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៧

នៅប្រទេស Kuwait ប្រហារជិវិតអ្នកទោសចំនួន៧នាក់លើកដំបូងតាំងពីឆ្នាំ២០១៣។ អ្នកទោសទាំងនោះត្រូវបានគេព្យួរនៅកណ្តាលគុកនេះបើយោងតាមប្រភពព័ត៌មានភ្នាក់ងារសារព័ត៌មានរដ្ឋ Kuna។ ក្នុងចំណោមអ្នកទោស៧នាក់ដែលក្នុងនោះមានអ្នកទោសខ្សែស្តេចម្នាក់ឈ្មោះ Faisal Abudallah Al Jaber Al Sabah ដែលជាប់ចោទពីបទសម្លាប់ស្តេច Kuwaiti ក្នុងឆ្នាំ ២០១០។ អ្នកទោសផ្សេងទៀតមានដូចជាលោកស្រី Nusra al-Enezi ជាប់ចោទពីបទដុតភ្លើងក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ស្វាមីជាមួយភរិយាក្រោយដែលបណ្តាលឲ្យមនុស្ស៥០នាក់ស្លាប់៕