ក្មេងស្រីម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់គុកដោយសារការវាយប្រហារភេរវកម្មឲ្យក្រុមឧទ្ទាម

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

ក្មេងស្រីម្នាក់អាយុ១៦ឆ្នាំត្រូវតុលាកាប្រទេសអាល្លឺម៉ង់កាត់ឲ្យជាប់គុកចំនួន៦ឆ្នាំ ហើយនាងជាភេរវរការីទីមួយរបស់ក្រុមឧទ្ទាម (IS)។ ហេតុការណ៍ចាក់សម្លាប់មួយបានកើតឡើងនៅមជ្ឈមណ្ឌល Hanover ដោយក្មេងស្រីម្នាក់បានចាក់សម្លាប់ប៉ូលិសវ័យ៣៤ឆ្នាំកាលពីខែកុម្ភៈ ឆ្នាំ២០១៦។ ភេរវរការនីឈ្មោះ Safia S អាយុ១៦ឆ្នាំបានចាក់ប៉ូលិសបណ្តាលឲ្យមានរបួសត្រង់ក និងរងរបួសធ្ងន់។ នាងធ្លាប់បានធ្វើដំណើរទៅក្រុង Istanbul ប្រទេសទួរគីដើម្បីចូលរួមជាមួយភេរវក IS ក្នុងប្រទេសស៊ីរី។ ក្រោយមកម្តាយរបស់នាងព្យាយាមនាំនាងមកវិញ ប៉ុន្តែនាងនៅតែបន្តទំនាក់ទំនងជាមួយក្រុមភេរវរករ (IS) តាមបណ្តាញសង្គម។ ទាក់ទងទៅនឹងការកាត់ក្តីនេះព្រះរាជអាជ្ញាបានរៀបរាប់ពីដំណើរការនៃការចាក់ និងបញ្ជាក់ថាសកម្មភាពភេរវេកម្មនេះមានក្រុមឧទ្ទាម (IS) ជាអ្នកបញ្ជា។ តុលាការកាត់ឲ្យនាងជាប់គុក៦ឆ្នាំ និងបុរសម្នាក់ទៀតមានឈ្មោះថា Mohamad Hasan K អាយុ២០ឆ្នាំត្រូវតុលាការកាត់ទោសកាលពីថ្ងៃព្រហស្សតិ៍ឲ្យជាប់គុក២ឆ្នាំកន្លះពីបទដឹងពីគម្រោងការនៃការវាយប្រហារ ប៉ុន្តែមិនបានរាយការណ៍ជូនប៉ូលិស៕