មនុស្ស៦នាក់ស្លាប់​ និង៨នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅព្រះវិហារអ៊ីស្លាមក្នុងទីក្រុង Quebec

0

ប្រភពព័ត៌មានពី USA TODAY ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧

ប៉ូលិសក្នុងទីក្រុង Quebec ប្រទេសកាណាដាបានឲ្យដឹងថាមនុស្ស៦នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីខ្មាន់កាំភ្លើងបើកការបាញ់ប្រហារកាលពីយប់ថ្ងៃអាទិត្យនៅឯវិហារអ៊ីស្លាមមួយក្នុងអំឡុងសូត្រធម៌ពេលល្ងាច។ សារព័ត៌មាន Associated Press ដកស្រងសម្តីរបស់លោក Mohamed Yangui ប្រធានវិហារអ៊ីស្លាមថាមនុស្សរាប់សិបនាក់ដែលគេជឿថាស្ថិតនៅក្នុងវិហារអ៊ីស្លាមនេះក្នុងពេលកំពុងបាញ់ប្រហារ។ សារព័ត៌មាន Associated Press ក៏បានដកស្រងសម្តីរបស់ប៉ូលិសថាបុរស២នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារនេះ។ លោកJustin Trudeau នាយករដ្ឋមន្រ្តីកាណាដាហៅការបាញ់ប្រហារនេះថាជាអំពើភេរវកម្មទៅលើជនមូស្លីម។ លោក Trudeau និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខណៈដែលអាជ្ញាធរកំពុងស៊ើបអង្កេត និងព័ត៌មានលម្អិតផ្សេងៗនឹងបន្តបញ្ជាក់ជាបន្តបន្ទាប់។ វាជាការឈឺចាប់មួយដែលឃើញអំពើហិង្សាមិនសមហេតុផលមួយនេះកើតឡើងដូច្នេះ។ ហើយលោក Trudeau បានឲ្យដឹងទៀតថាជនមូស្លីមកាណាដាជាផ្នែកដ៏សំខាន់មួយនៃប្រជាជាតិរបស់ពួកយើង ហើយអំពើដែលមិនសមហេតុផលមួយនេះមិនគួរកើតមានឡើងក្នុងសហគមន៍របស់ពួកយើង ទីក្រុងពួកយើង និងប្រទេសរបស់ពួកយើងឡើយ។ ទីភ្នាក់ងារអនុវត្តច្បាប់របស់កាណាដានឹងការពារសិទ្ធិរបស់ប្រជាជនកាណាដាទាំងអស់ ហើយនឹងខិតខំប្រឹងប្រែងលើកិច្ចការនេះ ដើម្បីចាប់ជនដៃដល់ដែលបានប្រព្រឹត្តទង្វើនេះដែលជាសកម្មភាពដែលមិនអាចអត់ឱនឲ្យបាន៕