ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧
កាលពីថ្ងៃច័ន្ទប៉ូលិសនៃប្រទេសឥណ្ឌូនេស៊ីបានបង្ហាញឈ្មោះមេដឹកនាំក្រុមសាសនាអ៊ីស្លាមម្នាក់ដែលមានឈ្មោះលោក Islamic Defenders Front (FPI) ដែលសង្ស័យថាមេដឹកនាំរូបនេះប្រមាថទៅលើមនោគមវិជ្ជារបស់រដ្ឋដែលជាប្រទេសសម្បូរជនជាតិអ៊ីស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក។ ប៉ូលិសនៅក្នុងខេត្តមួយភាគខាងលិច West Java កំពុងស៊ើបអង្កេតទៅលើលោក Habib Rizieq លើសេចក្តីអធិប្បាយរបស់លោកនៅក្នុងឆ្នាំ២០១៤ ដែលបានបង្ខូចកេរ្តិ៍ឈ្មោះរបស់ស្ថាបនិកមួយរូបរបស់ប្រទេសឥណ្ឌូនេស៊ីគឺលោក Sukarno។ ការដាក់ពាក្យបណ្តឹងគឺមកពីកូនស្រីរបស់លោក Sukarno ដែលមានឈ្មោះថា Sukmawati Sukarnoputri ដែលប្រឆាំងទៅនឹងការអធិប្បាយរបស់លោក Rizieq នៅក្នុងខែតុលាឆ្នាំមុននេះ។ តាមសម្តីរបស់លោក Yusri Yunus អ្នកនាំពាក្យប៉ូលិស West Java បានបញ្ជាក់ថា “យោងតាមវីដេអូភស្តុតាង ឯកសារជាច្រើន និងសាក្សី១៨នាក់ផ្សេងទៀត ប៉ូលីសរកឃើញថាគាត់ពិតជាជនសង្ស័យម្នាក់ទៅលើមនោគមវិជ្ជារបស់រដ្ឋ”។ លោក Rizieq នៅមិនទាន់ចាប់ឃុំខ្លួននៅឡើយទេ ប៉ុន្តែប្រសិនបើគាត់រកឃើញថាមានកំហុសពិតមែននោះគាត់នឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។ គួរបញ្ជាក់ផងដែរថាពេលនេះ ភស្តុតាងទាំងអស់បានបញ្ជូនទៅកាន់តុលាការហើយ៕