យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់រុស្ស៊ីកម្ទេចគោលដៅ ISIS ក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់រុស្ស៊ីបានបំផ្លាញទីបញ្ជាការរដ្ឋអ៊ីស្លាម២កន្លែងរួមទាំងឃ្លាំងអាវុធ និងគ្រាប់រំសេវក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី នេះជាលើកចុងក្រោយបំផុតក្នុងការវាយប្រហារប្រឆាំងនឹងក្រុមជីហាដនៅក្នុងតំបន់នេះ។ យន្តហោះចម្បាំងប្រភេទ Sukhoi-៣០SM និងយន្តហោះ Sukhoi-៣៥s មកពីមូលដ្ឋានអាកាស Khmeimim ផ្ដល់ការការពារសម្រាប់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ ពេលនេះកងទ័ពស៊ីរី និងកងកម្លាំងការពារជាតិ (NDF) ដែលគាំទ្រដោយយន្តហោះចម្បាំងរបស់រុស្ស៊ីបានផ្តោតទៅលើការវាយរុញច្រានទ្រង់ទ្រាយធំដោយចាប់ផ្តើមពីភេរវករនៅក្នុងខេត្តដែលសម្បូរប្រេងនេះ។កាលពីថ្ងៃចន្ទកងកម្លាំងរដ្ឋាភិបាលបន្ដប្រយុទ្ធប្រឆាំងនឹងភេវរកនៅជាយក្រុងភាគខាងត្បូងទីក្រុងនេះបណ្ដាលឱ្យមានការខូចខាតយ៉ាងច្រើន។ ខេត្ត Deir ez-Zor ជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ក្រុម IS ដោយសារតែវាជាកន្លែងឧស្សាហកម្មក្នុងការទាញយករ៉ែប្រេងរបស់ប្រទេសនេះ ហើយខេត្តនេះតភ្ជាប់ពីក្រុមភេរវក IS ទៅកាន់ក្រុមរបស់អ៊ីរ៉ាក់នៃរដ្ឋធានី Raqqa៕