អង្គការសិទ្ធិមនុស្សរិះគន់យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ថាជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧

ក្រុមតស៊ូមតិអង្គការ Amnesty International និយាយថាក្រុមមន្រ្តីដែលចូលរួមក្នុងសង្រ្គាមរបស់ប្រទេសហ្វីលីពីនលើបញ្ហាគ្រឿងញៀនដែលបើកប្រត្តិបត្តការដោយប្រធានាធិបតីលោក Rodrigo Duterte កាលពីឆ្នាំមុនកំពុងកំណត់ទិសដៅទៅលើជនស្លូតត្រង់ហើយឆ្លៀតទាញយកគុណប្រយោជន៍ពីការសម្លាប់មនុស្សដូចដែលពួកគេបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ។ យោងតាមស្ថិតិពីប៉ូលិសបានឲ្យដឹងថាចំនួនមនុស្សប្រមាណជា៧,០០០នាក់ត្រូវបានសម្លាប់ដោយអាជ្ញាធរចាប់តាំងពីលោក Duterte ឡើងកាន់តំណែងនៅខែមិថុនាឆ្នាំមុន។ កាលពីថ្ងៃចន្ទលោក Duterte សន្យាថាយុទ្ធនាការរបស់លោកនឹងបន្តទៀត។ ដោយសារតែមានមន្ត្រីមួយចំនួនចូលរួមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងប្រើប្រាស់តួរនាទីរបស់ពួកគេដើម្បីលើកកម្ពស់ផលប្រយោជន៍របស់ពួកគេស្ថិតនៅក្រោមការបិទបាំងនៃសង្រ្គាមប្រឆាំងគ្រឿងញៀននេះ៕