ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ២០១៧
វីដេអូដំបូងបានមកពីខាងក្នុងវិហារអ៊ីស្លាមមួយនៅក្នុងទីក្រុង Quebec បង្ហាញស្នាមប្រឡាក់ឈាមនៅលើកំរាលព្រំ ស្បែកជើងកវែង ស្បែកជើង និងអាវធំដែលបោះចោលនៅលើកំរាលឥដ្ធក្នុងហេតុការណ៍វាយប្រហារកាលពីថ្ងៃអាទិត្យដែលសម្លាប់មនុស្ស៦នាក់ និងបន្សល់ទុកអ្នករងរបួស១៩នាក់។ រន្ធគ្រាប់កាំភ្លើងនៅតាមជញ្ជាំងបង្ហាញពីសេចក្តីរន្ធត់ដែលជនរងគ្រោះប្រឈមមុខនៅពេលដែលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារដោយគ្មានការរើសអើងទៅលើអ្នកគោរពប្រណិប័តន៍ដែលបានចូលរួមធ្វើអធិដ្ឋាននៅពេលល្ងាច។ ទោះបីជាមិនទាន់បានបើកជាផ្លូវការនៅឡើយ ប៉ុន្តែ មជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាម Quebec បានបើកទ្វារឡើងវិញសម្រាប់សមាជិកមួយចំនួនដែលចង់អធិដ្ឋាន។ លោក Bissonnette អាយុ២៧ឆ្នាំត្រូវចាប់ខ្លួនបន្ទាប់ពីធ្វើការប្រមាញ់យ៉ាងស្អិត និងរងការចោទប្រកាន់ពីបទអំពើឃាតកម្ម៦ករណី និងប៉ុនប៉ងធ្វើមនុស្សឃាតដោយប្រដាប់អាវុធ៥ករណី៕