ក្មេងស្ទាវម្នាក់ប្រើកាំបិតចាក់គ្រូបង្រៀន និងសិស្ស២នាក់ផ្សេងទៀតក្នុងសាលាក្នុងទីក្រុងស៊ីដនី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៧

គ្រូបង្រៀនម្នាក់ និងសិស្ស២នាក់ផ្សេងទៀតត្រូវក្មេងស្ទាវចាក់នឹងកាំបិតនៅក្នុងវិទ្យាល័យមួយក្នុងទីក្រុងស៊ីដនីនៅថ្ងៃព្រហស្បន៍នេះ បន្ទាប់មកប៉ូលិសបានចាប់ខ្លួនក្មេងស្ទាវនោះរួមទាំងវត្ថុតាងកាំបិត៣ដើម។ ប៉ូលីសបញ្ជាក់ថាវាមិនមែនជាករណីអំពើភេរវកម្ទេ។ ក្មេងស្ទាវនេះទើបតែមានអាយុ១៦ឆ្នាំ ហើយនៅពេលដែលប៉ូលិសចាប់វាយឃ្នោះដៃ ក្មេងនេះនិយាយថា “ខ្ញុំមិនបានសម្លាប់អ្នកណាម្នាក់ទេ អ្នកត្រូវតែប្រាប់បងប្រុសខ្ញុំផង”។ គ្រូបង្រៀនស្រីវ័យ៤៨ឆ្នាំ និងសិស្ស២នាក់ (ប្រុសអាយុ១៦ឆ្នាំ និងស្រីអាយុ១៥ឆ្នាំ) ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្តែរបួសនេះមិនធ្ងន់ធ្ងរដល់បាត់បង់ជីវិតនោះទេ។ លោកស្នងការ Peter Lennon ប្រាប់អ្នកសារព័ត៌មានថា “នេះមិនមែនជាអំពើភេរវកម្មទេ នេះគ្រាន់តែជាបញ្ហានៅក្នុងសាលារៀនតែប៉ុណ្ណោះ។ យើងរកឃើញកាំបិត៣ដើម។ ក្មេងប្រុសនេះមិនមានឈ្មោះនៅក្នុងសាលារៀនទេ ហើយប៉ូលិសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ។ យើងកំពុងស្រាវជ្រាវអំពីមូលហេតុនៃការកើតឡើងរឿងនេះសិន”៕