ប្រធានាធិបតីហ្វីលីពីនលោក Duterte អនុញ្ញាតឲ្យកងទ័ពចូលរួមក្នុងសង្គ្រាមគ្រឿងញៀន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៧

សារព័ត៌មានរ៉យទ័ររាយការណ៍ថាប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និយាយថាលោកនឹងចុះហត្ថលេខាលើអំណាចនីតិប្រតិបត្តិមួយដែលអនុញ្ញាតឲ្យយោធាចូលរួមក្នុងសង្រ្គាមរបស់គាត់លើគ្រឿងញៀនពីព្រោះបញ្ហាគ្រឿងញៀននេះបានគំរាមកំហែងដល់សន្តិសុខជាតិ។ លោកបញ្ជាក់ថានឹងមិនត្រូវការអំណាចបន្ថែមទៀតដើម្បីបញ្ជាយោធាឲ្យចូលរួមនៅក្នុងសកម្មភាពនេះ ហើយគាត់មិនត្រូវការប្រកាសច្បាប់អាជ្ញាសឹកដូចដែលគាត់គំរាមធ្វើពីមុនទេ។ សេចក្តីប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិរបស់ប្រទេសនេះស្នើសុំលោក Duterte ដើម្បីអនុញ្ញាតឲ្យកងទ័ពជួយក្នុងសង្គ្រាមគ្រឿងញៀន និងបន្តស្វែងរកប៉ូលិសទុចរិតទាំងឡាយ។យោងតាមការប៉ាន់ស្មានជាផ្លូវការចុងក្រោយបំផុតមនុស្សជាង៧,០០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ដែលបង្កើតឡើងនៅពេលដែលគាត់កាន់អំណាចក្នុងរយៈពេល៧ខែកន្លងមកនេះ៕