ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០១៧
កងទ័ពជើងទឹកអាមេរិកប្រកាសឲ្យដឹងថានាវាពិឃាតមីស៊ីលរបស់អាមេរិក USS Porter បានចូលទៅដល់សមុទ្រខ្មៅដើម្បីធានាសន្តិសុខតាមសមុទ្រឲ្យបាន និងដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធ។ ខណៈនេះនៅសមុទ្រខ្មៅមាននាវាជាច្រើនបានរៀបចំដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធអន្ដរជាតិប្រចាំឆ្នាំដែលមានឈ្មោះសំងាត់ថា Sea Shield ដែលដឹកនាំដោយប្រទេសរូម៉ានី។ ការធ្វើសមយុទ្ធនៅក្នុងឆ្នាំនេះមានបុគ្គលិកយោធាចូលរួមជិត៣,០០០នាក់ដែលមកពីប្រទេសរ៉ូម៉ានី ប្រទេសប៊ុលហ្គារី ប្រទេសក្រិក សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសអេស្ប៉ាញ និងប្រទេសអ៊ុយក្រែន។ នាវានេះបានចេញដំណើចូលទៅក្នុងតំបន់នេះកាលពីខែមិថុនាឆ្នាំមុនដែលជាដំណើរទស្សនកិច្ចលើកទី២របស់ USS Porter ទៅកាន់សមុទ្រខ្មៅ។ កងទ័ពជើងទឹកអាមេរិកបញ្ជូននាវាចម្បាំងរបស់ខ្លួនដោយប្តូរវេនគ្នាទៅកាន់មូលដ្ឋានសមុទ្រខ្មៅតាំងពីឆ្នាំ២០១៤ បន្ទាប់ពីមានការបះបោរប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ុយក្រែន និងការបណ្ដេញចេញជាបន្តបន្ទាប់នៃប្រធានាធិបតី Victor Yanukovich ដែលបណ្តាលឲ្យមានជម្លោះនៅភាគខាងកើតប្រទេស៕