ស្រ្តីជនជាតិឥណ្ឌូនេស៊ីក្លាយជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាម (IS)

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧

ស្រ្តីជនជាតិឥណ្ឌូនេស៊ីជាច្រើននាក់កំពុងទទួលភារកិច្ចបន្ថែមទៀតក្នុងភាពជុ្រលនិយមងុបងល់ដើម្បីក្លាយជាក្រុមបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាម (IS)។ តាមការបញ្ជាក់របស់ IPAC បានឱ្យដឹងថាបញ្ហាដែលកំពុងតែកើតឡើងនេះយកចិត្តទុកដាក់ខ្លាំងបន្ទាប់ពីការចាប់ខ្លួនស្រ្តី២នាក់ក្នុងខែធ្នូពាក់ព័ន្ធនឹងគម្រោងបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក។ ស្រ្តីភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ីដែលបានតស៊ូជាយូរមកហើយជាមួយក្រុមរដ្ឋអ៊ីស្លាមប្រមែប្រមូលគ្នាទៅចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាមនៅ Middle East ដែលក្រុមនេះមានភក្តីភាព និងប្រព្រឹត្តិការវាយប្រហារជាច្រើនរួចមកហើយ។ តាមរយៈការសិក្សាបង្ហាញថា “ស្រ្តីជនជាតិឥណ្ឌូនេស៊ីបានក្លាយជាអង្គការជ្រុលនិយមដែលបានធ្វើរឿងសាហាវៗជាច្រើននៅជុំវិញពិភពលោក”។ ស្រី្តទាំង២នាក់ដែលចាប់ខ្លួនកាលពីពេលមុនជាអ្នកធ្វើការងារនៅក្នុងស្រុកដែលមានឈ្មោះថា Dian Yulia និង Ika Puspitasari បានស្ម័គ្រចិត្តធ្វើជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុងចាកាតា និងកោះបាលី។ គួរបញ្ជាក់ផងដែរថា IPAC ជម្រុញឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីស្វែងយល់បន្ថែមពីបណ្តាញរ៉ាឌីកាល់របស់ស្រ្តី រួមទាំងសួរព័ត៌មានពីស្រ្តីដែលគេនិរទេសពីប្រទេសទួរគីដែលគាត់ព្យាយាមបន្តរដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)៕