ប្រភពពត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៧
លោក Royal Marine Maxwell ត្រូវគេរកឃើញថាមានទំនាក់ទំនងជាមួយក្រុមភេវរកម្មដោយការផលិតគ្រាប់បែក និងលួចអាវុធយុទ្ធភណរបស់មន្រ្តីយោធា។ លោក Royal Marine Maxwell មានអាយុ៣១ឆ្នាំដែលបង្ហាញខ្លួនក្នុងវីដេអូរមួយក្នុងទីក្រុងឡុងដ៏។ ក្រោយមកប៉ូលិសចាប់ខ្លួនគាត់បានកាលពីខែសីហា ក្រោយពីប៉ូលិសរកឃើញថាគាត់មានអាវុធនៅក្នុងតំបន់ Larne ក្នុងក្រុង County Antrim។ លោក Royal Marine Maxwell បានសារភាពពីការធ្វើភេរវកម្មចន្លោះពីឆ្នាំ២០១១ និងឆ្នាំ២០១៦។ ក្រៅពីករណីពាក់ព័ន្ធនឹងភេរវកម្ម លោកបានសារភាពកំហុសថាខ្លួនមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀនទៀតផង។ ប៉ូលិសប្រទះលោក Royal Marine Maxwell នៅក្នុងវីដេអូររបស់ពន្ធនាគារ Woodhill ជិតក្រុង Milton Keynes។ ក្រោយពីប៉ូលិសចាប់ខ្លួន គាត់បានប្រាប់ឈ្មោះ និងសារភាពទោសទាំងអស់៕