ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧
កាលពីថ្ងៃសៅរ៍មានហេតុការណ៍ផ្ទុះរថយន្តមួយកើតឡើងក្នុងក្រុង Luhansk។ អគ្គបញ្ជាការជាន់ខ្ពស់ និងកម្លាំងក្រុមឧទ្ទាមគាំទ្ររុស្ស៊ីភាគខាងកើតប្រទេសអ៊ុយក្រែនស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែករថយន្តនោះ នេះបើយោងតាមប្រភពព័ត៌មានពីក្រុមឧទ្ទាម។ លោក Kiev បានបដិសេធថាខ្លួនពុំមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយការផ្ទុះនេះ។ ក្រុមឧទ្ទាមបានបន្ទោសលើប្រទេសអ៊ុយក្រែនពីសកម្មភាពភេរវកម្ម។ អ្នកនាំពាក្យក្រុមឧទ្ទាមលោក Andrey Marochko និយាយថាក្រុមកម្លាំងសម្ងាត់របស់ប្រទេសអ៊ុយក្រែនជាប់សង្ស័យថានៅពីក្រោយការវាយប្រហារនះដោយពួកគេមានគោលបំណងធ្វើឲ្យមានភាពវឹកវរក្នុងប្រទេស៕