អូស្រ្តាលីរឹបអូសបានសារធាតុកូកាអ៊ីន១,៤តោនដែលមានតម្លៃប្រមាណជា៣៩០លានដុល្លារអាមេរិកនៅលើទូកមួយ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧

មន្ត្រីអាជ្ញាធរបានបញ្ជាក់នៅថ្ងៃច័ន្ទនេះថាកងកម្លាំងអនុវត្តន៍ច្បាប់អូស្រា្តលីបានរឹបអូសសាធាតុកាកូអ៊ីនបានចំនួន១,៤តោនដែលមានតម្លៃប្រហែល៣៩០លានដុល្លារអាមេរិចនៅលើទូកមួយក្នុងប្រតិបត្តិការសម្ងាត់នៅពាក់កណ្តាលយប់កាលពីសប្តាហ៍មុននេះ។ បុរស៦នាក់ដែលក្នុងនោះមានជនជាតិអូស្រា្តលី៥នាក់ត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងការនាំចូលនូវគ្រឿងញៀនដែលអាចប្រឈមមុខនឹងជាប់ពន្ធនាគារអស់មួយជីវិត នេះបើយោងតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រី Michael Keenan ក្រសួងយុត្តិធម៌ និងលោករដ្ឋមន្ត្រី Peter Dutton ក្រសួងអន្តោប្រវេសន៍។ រដ្ឋមន្ត្រីបញ្ជាក់ថានេះជាការរឹបអូសសារធាតុកាកូអ៊ីនធំជាងគេបំផុតដែលមិនធ្លាប់មានក្នុងប្រតិបត្តិការកន្លងមកក្នុងប្រទេសអូស្រ្តាលីដែលសារធាតុកាកូអ៊ីននេះមានទម្ងន់សរុបប្រមាណជា៤០០គីឡូក្រាមលើសកំណត់ត្រាចាប់សារធាតុកូកាអ៊ីននៅភាគខាងលិចប្រទេសអូស្រា្តលីនៅក្នុងឆ្នាំ២០០១ ដែលមានទម្ងន់៩៣៨គីឡូក្រាម៕