ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧
CCTV រាយការណ៍ថាមនុស្ស១៨នាក់ស្លាប់បន្ទាប់ពីភ្លើងឆេះនៅកន្លែងស្ប៉ាបាតជើងមួយកន្លែងក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ អគ្គិភ័យនេះបានចាប់ផ្តើមឆេះកាលពីថ្ងៃអាទិត្យម៉ោងប្រមាណជា៤រសៀលម៉ោងនៅក្នុងស្រុក។ រូបថតនិងវីដេអូពីកន្លែងកើតហេតុបង្ហាញឲ្យឃើញថានៅបរិវេណអគារនោះហ៊ុមព័ទ្ធទៅដោយអណ្ដាតភ្លើង និងផ្សែង ហើយមនុស្សមួយចំនួនដែលជាប់នៅខាងក្នុងអគារដែលឆេះបានលោតចេញពីបង្អួចជាន់ទីមួយដើម្បីគេចចេញពីអណ្ដាតភ្លើង។ ក្រុមអ្នកពន្លត់អគ្គិភ័យដែលមកពី Tiantai County Squadron ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីដោះស្រាយបញ្ហាគ្រោះអគ្គិភ័យនេះ។ យោងតាមរបាយការណ៍នៅលើកញ្ចក់ទូរទស្សន៍រដ្ឋរបស់ប្រទេសចិនបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស១៨នាក់ស្លាប់ក្នុងអគ្គិភ័យនេះ និង២នាក់ផ្សេងទៀតរងរបួស៕