ផ្ទាំងទឹកកកកប់ភូមិជាច្រើនបណ្តាលឲ្យមនុស្សប្រមាណជា១០០នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន និងមានព្យុះព្រិលយ៉ាងចម្លែកនៅប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧

ការរអិលធាក់ផ្ទាំងទឹកកកជាច្រើននៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលគេអះអាងថាមានមនុស្សប្រមាណជា១០០នាក់ស្លាប់។ អាជ្ញាធរព្រមានពីការរអិលធាក់ផ្ទាំងទឹកកកជាច្រើនទៀតខណៈដែលព្រឹលនៅតែបន្តធ្លាក់។ បន្ទាប់ពីព្យុះព្រិលធ្វើឲ្យខូចខាតតំបន់ភាគខាងជើងអស់រយៈពេលមួយសប្តាហ៍បណ្តាលឲ្យមានព្រិលជាច្រើនគរនៅលើភ្នំ ហើយក៏ចាប់ផ្តើមធ្លាក់ចុះមកកប់ភូមិទាំងមូល។ ខេត្តដែលនៅជិត Badakhshan រងផលប៉ះពាល់ដោយអាកាសធាតុដែលបណ្តាលយឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៩នាក់ក្នុងរយៈពេល២ថ្ងៃ និងស្រុកចំនួន១២ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ យ៉ាងហោចណាស់មនុស្ស១៣នាក់ត្រូវគេរាយការណ៍ថាស្លាប់នៅពេលដែលធ្វើដំណើឆ្លងកាត់ព្រំដែនភាគខាងជើងប្រទេសប៉ាគីស្ថាន។ ព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ុលត្រូវបិទទ្វារដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ៕